មិនធម្មតាទេ ស្នាដៃកូនខ្មែរឥឡូវ!!! ​និសិត្សខ្មែរមួយក្រុម បង្ហាញស្នាដៃបែប 3D នៃគម្រោង “មហាវិទ្យាល័យភាពយន្ត” ក្នុងគោលបំណងធ្វើឱ្យរស់ឡើងវិញនូវវិស័យវប្បធម៌ វត្តគរ ខេត្តបាត់ដំបង....(មានវីដេអូ)
-

ជាការពិតណាស់ ដូនតារបស់យើងតែងតែ បន្សល់ស្នាដៃមនុស្សជាច្រើនទុកឲ្យកូនខ្មែរ ជំនាន់ក្រោយបានយល់ និងបានសិក្សាពីរបស់ទាំងអស់នេះ អ្វីដែលថ្មីអ្វីដែលប្លែក។ តែបច្ចុប្បន្ននេះឃើញថាមាន ស្នាដៃដ៏អស្ចារ្យរបស់និសិត្សខ្មែរមួយក្រុម កំពុងតែទទួលបានការចាប់អារម្មណ៍ខ្ពស់ ដោយនិសិត្សខ្មែរសិក្សានៅសកលវិទ្យាល័យន័រតុនមួយក្រុម បានបង្ហាញនៅគម្រោងបែប 3D នៃមហាវិទ្យាល័យភាពយន្ត ជាក់ស្តែងក្នុងបរិវាណមហាវិទ្យាល័យនេះ មានទីតាំងសំខាន់ៗដូចជា អាគារសិក្សា បណ្ណាល័យ រោងថតភាពយន្ត រោងភាពយន្ត និងហាងកាហ្វេ។

ក្នុងនោះ សមាជិកម្នាក់ក្នុងក្រុមនិសិត្សខាងលើ ដែលមានគណនីហ្វេសបុកឈ្មោះ Sophea Tunsai បានសរសេរបង្ហោះសារមួយរៀបរាប់ថាៈ "គម្រោង៖ មហាវិទ្យាល័យភាពយន្ត ទីតាំងសិក្សា៖ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ និក្ខេបបទ៖ ការធ្វើឱ្យរស់ឡើងវិញនូវវិស័យវប្បធម៌ វត្តគរ ខេត្តបាត់ដំបង។ សាស្ត្រាចារ្យដឹកនាំ៖ បណ្ឌិត សូ សុគន្ធារី" ៕ ចង់ដឹងថាស្នាដៃកូនខ្មែរនាពេលបច្ចុប្បន្នឡូយខ្លាំងប៉ុនណានោះ សូមទស្សនាវីដេអូខាងក្រោមៈ
ប្រភពៈ Sophea Tunsai