សូមស្វាគមន៏ វិរៈកីឡាការិនី និងវិរៈកីឡាករម្ចាស់ មេដាយមាស និងមេដាយសំរិទ្ធនៃ Asian Games មកដល់កម្ពុជាវិញ
-

ភ្នំពេញៈ កាលវេលាម៉ោង៥ៈ៤០ល្ងាច ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ នៅព្រលានយន្តហោះ ភ្នំពេញអន្តរជាតិ ក្រុមគណៈ ប្រតិភូ និងវិរៈកីឡាការិនី និងវិរៈកីឡាករម្ចាស់ មេដាយមាស និងមេដាយសំរិទ្ធនៃព្រឹត្តិការណ៍ការប្រកួត Asian Games ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី បានមកដល់ ប្រទេសកម្ពុជាវិញ។

ក្នុងឳកាសទទួលស្វាគមន៍ វិរៈកីឡាការិនី និងវិរៈកីឡាករម្ចាស់ មេដាយមាស និងមេដាយសំរិទ្ធដោយ មានការអញ្ជើញពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរ និងប្រធានគណៈកម្មាធិការជាតិ អូឡាំពិក និងលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា។ ប្រទេសកម្ពុជាដណ្តើម មេដាយ២គ្រឿងហើយ គឺកីឡាករម៉ូតូទឹកកីឡាករ សាលី អ៊ូមើត អ្នកខេត្តកោះកុង ដែល ដណ្តើមមេដាយ សំរឹទ្ធ១គ្រឿងនៃ វិញ្ញាសា Runabout 1100 Stroke និងកីឡាករដដែលឈ្នះ មេដាយមាស១គ្រឿងទៀតវិញ្ញាសា Ski Modifies និងកីឡាការិនី JitJutsu ខាន់ ចេសា ម្ចាស់មេដាយមាសមុខ ហើយសរុបកម្ពុជាឈរលេខ២៤ លើកតារាង ប្រកួតក្នុងចំណោម ៤៥ប្រទេសដោយ ទទួលបានមេដាយមាស ២គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង៕
ប្រភពៈ Heng Ly