សូមប្រយ័ត្ន ពិសេសអ្នកចូលចិត្តប្រហុក… អ៊ុំម្នាក់ខកខានឡើងយន្តហោះ ដោយសារតែខ្ចប់ប្រហុកឆៅ មិនប្រយ័ត្នមុតឆ្អឹងត្រី…
ណារ៉ា
-

មានរឿងគួរឲ្យភ្ញាក់ផ្អើល និងគួរតែប្រុងប្រយ័ត្ន ពេលដែលអ្នកលេងបណ្តាញសង្គមហ្វេសប៊ូក បានឃើញគណនីហ្វេសប៊ូក របស់លោកវេជ្ជបណ្ឌិតម្នាក់ ឈ្មោះ Pheav Soren បានបង្ហោះរូបភាព គួរឲ្យតក់ស្លុតមួយទាក់ទងហ្នឹងគ្រោះថ្នាក់ដែលបណ្ដាលមកពីប្រហុក ។

គាត់បានសរសេររៀបរាប់ថា៖​«អ្នកជំងឺបានរៀបប្រហុកញ៉ុកដាក់ក្រឡតូចៗអោយហើយយកទៅផ្ញើរកូន#ស្រាប់តែយប់ឡើងដៃគាត់ឡើងហើមក្រហមនិងឈឺតិចៗ#គាត់គិតថាធម្មតាក៏យកក្រូចឆ្មាញ៉ុកលើដៃដែលឈឺនោះសង្ឃឹមថាមិនអីទេហើយក៏ដល់ម៉ោងទៅប្រលានយន្តហោះ។កំឡុងពេលរងចាំនៅប្រលានយន្តហោះស្រាប់តែដៃនោះហើមខ្លាំងឈឺអស់កំលាំងល្ហិតល្ហៃរួមនិងក្តៅខ្លួន#កូនៗក៏សម្រេចប្តូរសំបុត្រយន្តហោះដឹកគាត់ត្រលប់មកផ្ទះសិនរួចបន្តយកមកគ្លីនិកវឌ្ឍនៈវិជ្ជា#យើងក៏បានទទួលព្យាបាលនិងលាងសំអាតរបួសដៃដែលគាត់ឈឺនោះនិងឃើញសភាពរបួសហើមខ្លាំងរាលដាលទៅផ្នែកខាងលើរួមមានខ្មៅចុងម្រាមចង្អុលដៃnecrosis ជាចំនុចមុតឆ្អឹងត្រីប្រហុកដែលរលួយខូចក្រចកឆ្លងមេរោគ( បញ្ជាក់រូបខាងក្រោមនេះគឺជារូបស្ថានភាពចុងក្រោយដែលគាត់បានធូរស្រាលហើយនិងថតទុកជាឯកសារ )។
សូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយត្ន័ខ្ពស់ចំពោះចំនុចរបួសតូចៗដែលអាចបង្កជាបញ្ហាធំបានឬពេលខ្លះអាចកំរាមកំហែងដល់អាយុជីវិតក៏មានព្រោះមេរោគមួយចំនួនឆ្លងចូលគឺភាពពិសពុលរបស់វាកាចសាហាវណាស់ត្រូវទៅជួបគ្រូពេទ្យលាងសំអាតនិងតាមដានដោយប្រុងប្រយត្ន័ដើម្បីសុវត្ថិភាពបងប្អូន។
សូមបងប្អូនប្រយត្ន័ប្រយែងការហូបចុក(( ប្រហុកឆៅ )) វាងាយមានការដុះនិងផ្ទុកមេរោគច្រើនប្រភេទ#បើចង់ពិសាសូមមេត្តាចំអិនឬចំហុយអោយបានឆ្អិនល្អជាងវាងគ្រោះថ្នាក់ដល់សុខភាពបងប្អូនផ្ទាល់។»
Credit: Pheav Soren