បងប្អូន ពិចារណាតាមការគួរ តាមពិត "ខោល និង ខន មិនដូចគ្នាទេ" គ្រាន់តែ....
-

ថៃមិនបានដាក់ល្ខោនខោល (Lakhon khol) ជាបេតិកភណ្ឌទេ គេដាក់"ល្ខោនខន"(Khon Dance) របស់គេជាបេតិកភណ្ឌ។ ល្ខោនខោលរបស់កម្ពុជា និង ល្ខោនខនរបស់ថៃ ជាសិល្ប:2ផ្សេងគ្នាដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា ល្ខោនខោលខ្មែរកើតឡើងនៅចន្លោះសតវត្សទី៩។ ល្ខោនខនរបស់ថៃកើតឡើងនៅរវាងសម័យអយុធ្យា (ប្រហែលសតវត្សទី១៥ឬ១៦)។ ដូច្នេះខោលនិងខនរបស់២ផ្សេងគ្នា មានលក្ខណៈពិសេសផ្សេងគ្នា ជារបស់កម្ពុជានិងថៃរៀងៗខ្លួន មិនមែនជារបស់តែ១ និងមិនមែននរណាលួចនរណាឡើយ។

ទោះបីល្ខោនខនត្រូវបានគេដាក់បញ្ចូលជាអ្វី ក៏មិនធ្វើឲ្យល្ខោនខោលបាត់បង់ដែរ ព្រោះល្ខោនខោលមានលក្ខណៈពិសេសរបស់ខ្មែរ ខុសពីលក្ខណៈពិសេសរបស់ថៃ ខ្មែរនៅតែមានសិទ្ធិប្រើប្រាស់ និងសម្តែងល្ខោនខោលនេះដដែល។ ខ្មែរនិងថៃបានស្នើការដាក់បញ្ចូលល្ខោនទាំង២នេះ ជាបេតិកភណ្ឌតាំងពីឆ្នាំមុនម្ល៉េះ។ ហើយ UNESCO បានត្រៀមដាក់ល្ខោនខោលខ្មែរ ចូលជាបេតិកភណ្ឌតាំងពីថ្ងៃ៣១ ខែមីនា ឆ្នាំ២០១៧។
តាមពិតរឿងនេះ ប្រៀបដូចជាការប្រកួតប្រជែង ផ្សព្វផ្សាយផលិតផល២រៀងៗខ្លួន ទៅកាន់ពិភពលោក មិនមែនជាការដណ្តើមផលិតផលគ្នានោះទេ។ (ឧទាហរណ៍ៈ ដូចទូរសព្ទ iphone និង iphone ចិន iphone របស់ចិន ខំចម្លងពី iphone ដើមឲ្យមានរូបរាងដូចគ្នាបេះបិទ ប៉ុន្តែបានច្នៃប្រព័ន្ធខាងក្នុងមិនឲ្យដូច iphone ដើមទេ ត្រង់នេះក្រុមហ៊ុន Apple មិនអាចនិយាយថា iphone ចិនជារបស់ខ្លួនទេព្រោះ iphone ចិនមានលក្ខណៈខុសគ្នា ក្រោមម៉ាកនិងឈ្មោះផ្សេងគ្នា បើក្រុមហ៊ុន Apple និយាយថា iphone ចិនជារបស់ខ្លួន នោះគុណតម្លៃនៃផលិតផលគេនឹងធ្លាក់ចុះ ព្រោះគេយករបស់ថ្មីមួយទៀត ដែលមានលក្ខណៈអន់ជាងរបស់ខ្លួន មកថាជារបស់ខ្លួន)។
ពិចារណាតាមការគួរ (ភាពខុសគ្នារវាងល្ខោនរបស់ខ្មែរនិងថៃ) ល្ខោនខ្មែរជាទម្រង់ដែលរាំដោយទម្រង់បុរស ទាំងអស់ តួរអង្គដែលសំខាន់ គឺជាតួអង្គដែលពោរពេញដោយថាមពល។ ចំណែកល្ខោនខនថៃ ជាទម្រង់ដែលសម្ដែងដោយបុរសផង ស្ត្រីផង និងមានលក្ខណៈខុសគ្នាច្រើនទៀត។ មួយវិញទៀត បែបបទនៃការសម្ដែងខោលខ្មែរ គឺគ្រប់តួអង្គមានខ្មុកមុខលើកលែងតែតួនាង ហើយការសម្ដែងមានលក្ខណះពោលតាមសាច់រឿង និងយកតែរឿងរាមកេរ្តិ៍តែប៉ុណ្ណោះ។ ចំណែកខនថៃ ពាក់ខ្មុកតែតួយក្សនិងស្វាតែប៉ុណ្ណោះ តួផ្សេងមិនប្រើខ្មុកទេ។
(credit to ប្អូន Pe So) និងមានលក្ខណ:ខុសគ្នាផ្សេងៗទៀត (សូមសិក្សាស្រាវជ្រាវបន្ថែមដោយខ្លួនឯង) ទើបធ្វើឲ្យមានការបែងចែកមួយជារបស់ខ្មែរ និងមួយជារបស់ថៃ អាវុធ២មានរៀងៗខ្លួន អ្វីដែលគួរធ្វើគឺ ត្រូវលើកស្ទួយផ្សព្វផ្សាយរបស់យើងឲ្យខ្លាំងជាងរបស់គេ។ ដើម្បីរក្សាភាពថ្លៃថ្នូរ និងការរស់នៅជាមួយគ្នាដោយសុខសាន្ត គប្បីសិក្សាឲ្យបានម៉ត់ចត់ និងចៀសវាងការប្រើពាក្យសម្តី មិនល្អនាំឲ្យអាប់ឱនតម្លៃជាតិយើង៕
ប្រភពៈ Pha Socheat