សូមបងប្អូន ​ប្រុងប្រយ័ត្នផង ​កម្ពស់​ទឹកទន្លេ​មេគង្គ​ក្រចេះ ​បានឡើង​លើស​កម្រិត​ប្រកាសអាសន្នហើយ
-

ក្រចេះ​ បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្ដីពី​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ នៅ​ព្រឹក​ថ្ងៃទី​២១ ​ខែសីហា​ ឆ្នាំ​២០១៨ ឲ្យ​ដឹងថា​កម្ពស់​ទឹកទន្លេ​មេគង្គ​ក្រចេះ បាន​ហក់​ឡើងដល់​២២,១៩​ម៉ែត្រ ដែលជា​កំ​រឹត​ត្រូវ​ប្រកាស់អាសន្ន​ត្រឹមតែ​២២,០០​ម៉ែត្រ​ប៉ុណ្ណោះ សូម​ឲ្យ​បងប្អូន​ប្រជា​ពលរ​ដ្ខ​ដែល​រស់នៅ​តាម​ដង​ទន្លេ បឹង ព្រែក ត្រូវមាន​ការប្រុងប្រយ័ត្ន​នឹង​ត្រៀមលក្ខណៈ​ដើម្បី​ជម្លៀសចេញ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ជាបន្ទាន់​។​

មន្ត្រី​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម បានឱ្យដឹងថា បច្ចុប្បន្ន​ស្ថានភាព​មាន​ព្យុះភ្លៀង និង​ទឹកទន្លេ​មេគ្គ​បង្ក​អោយ​កម្ពស់​ទឹក​មាន​សភាព បន្ត​ហក់​ឡើងជា​រៀងរាល់ថ្ងៃ​។ រហូតមកដល់​ពេលនេះ តាម​បណ្តា​ស្រុក​នៅជាប់​ដង​ទន្លេមេគង្គ​ នៃ​ខេត្តក្រចេះ​ មានស្រុក​ចំនួន​៤​ ដូចជា​ស្រុក​ព្រែក​ប្រសព្វ ស្រុក​ឆ្លូង ស្រុក​ចិត្រ​បុរី និង​ស្រុក​សំបូរ​ ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​ជន់​លិចយ៉ាង​ធ្ងន់ធ្ងរ​ ៕