ចង់ដាច់ចង្កេះ! ជាក្មេងប្រុសសោះ បកស្រាយបទចម្រៀងជាសម្លេងស្រី ពិរោះក្រអួនក្រអៅ​ ធ្វើឲ្យអ្នកទស្សនា និងគណៈកម្មការ ស្រែកផ្អើលឆាកតែម្តង​(មានវីដេអូ)
សីហា
-

នៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia បានចាប់ផ្តើមរដូវកាលទី ០២ ហើយថ្ងៃនេះក៏ជាវគ្គ The Blind Audition សប្តាហ៍ទី ០១ ហើយបេក្ខជន ដែលបានចូលខ្លួនមកបង្ហាញសមត្ថភាពនេះ គឺជាបេក្ខជនមកពីខេត្ត ត្បូងឃ្មុំ ដែលមានឈ្មោះថា រ៉េត រ៉ែន មានអាយុ ១៤ឆ្នាំ។

បេក្ខជនរូបនេះបានជ្រើសរើសចម្រៀងមួយបទដែលមានចំណងជើងថា នឹកភូមិភ្នំធំ ដែលជាបទស្រីទេ តែប្អូនប្រុសយកមកបកស្រាយបានយ៉ាងល្អ រហូតធ្វើអោយគណៈកម្មការទាំង ៣រូប ដណ្តើមប្អូនគ្រប់ៗគ្នា។ លើសពីនេះប្អូនក៏បានបន្ថែមបទចម្រៀងមួយឃ្លាទៀតដែលមានចំណងជើងថា បុប្ជាឆៀងម៉ៃ ដែលកាន់តែធ្វើអោយមហាជន ជាពិសេសគណៈកម្មការទាំង ៣រូប កាន់តែចាប់អារម្មណ៍រូបប្អូនកាន់តែខ្លាំងឡើងៗ។
ប៉ុន្តែចុងក្រោយប្អូនប្រុស រ៉េត រ៉ែន ក៏បានជ្រើសរើស កញ្ញា ឪក សុគន្ធកញ្ញា ដើម្បីធ្វើជាគ្រូបង្វឹករបស់ខ្លួន។
ជាចុងក្រោយក៏សូមជូនពរប្អូនប្រុសទទួលបានជោគជ័យនៅវគ្គបន្តទៀត តោះកុំអោយខាតពេលយូរ
សូមទស្សនាវីដេអូប្អូនប្រុស រ៉េត រ៉ែន ដូចតទៅ៖