រន្ធត់ខ្លាំងណាស់!!! រញ្ជួយដីដ៏សាហាវ កាលពីម្សិលមិញ វាយប្រហារប្រទេសឥណ្ឌូណេស៊ី
-

រញ្ជួយដីដ៏កក្រើកថ្មីមួយទៀត វាយប្រហារប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ សារព័តមានហ្ស៊ីនហួរបានចេញផ្សាយ កាលពីម្សិលមិញថា គ្រោះរញ្ជួយដីដ៏កក្រើកថ្មីមួយទៀត បានវាយប្រហារចំផ្ទៃសមុទ្រ Flores ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែពុំមានការព្រមានពីរលកយក្សឡើយ។

បើតាមការវាស់កម្រិតរញ្ជួយរបស់ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS វាមានកម្រិត៦.៦រ៉ិចទ័រ និងកើតមានឡើងនៅក្រោមផ្ទៃសមុទ្រ ហើយភ្លាមៗបែបនេះ ពុំទាន់មានសេចក្តីរាយការណ៍បញ្ជាក់ថាមានការបំផ្លិចបំផ្លាញ និងមនុស្សរងគ្រោះដោយសារគ្រោះរញ្ជួយដីនេះដែរឬយ៉ាងណានៅឡើយទេ៕