ចូលរួមរំលែកទុក្ខផង!!! ចាប់តាំងពីថ្ងៃទី៨ ខែសីហា រហូតមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ មានមនុស្ស១៦៥នាក់ហើយ បានស្លាប់ដោយសារតែបញ្ហាទឹកជំនន់ នៅប្រទេសឥណ្ឌា
-

ចាប់តាំងពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨មក មានមនុស្ស១៦៥នាក់ហើយ បានស្លាប់ដោយសារតែបញ្ហាទឹកជំនន់ នៅប្រទេសឥណ្ឌា នេះបើតាមការចេញផ្សាយរបស់ Indian Express នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។

ប្រភពថា ចំនួនមនុស្សស្លាប់នៅក្នុងខេត្ត Kerala ភាគខាងត្បូងប្រទេសឥណ្ឌា បានកើនដល់ ១៦៤នាក់ហើយ ខណៈដែលក្រុមអ្នកជួយសង្រ្គោះនៅតែបន្តប្រតិបត្តិការរបស់ពួកគេ ដើម្បីផ្ដល់ជំនួយដល់ប្រជាជននៅក្នុងតំបន់រងគ្រោះ ដែលគេបានប៉ាន់ប្រមាណថា មានមនុស្ស ១៥០,០០០នាក់ គ្មានផ្ទះសម្បែងជាបណ្ដោះអាសន្ន ខណៈភាគច្រើននៃអ្នកបាត់បង់ជីវិត ត្រូវបានទាញចេញពីគំនរបាក់បែក និងល្បាប់ភក់បង្កឡើងដោយគ្រោះរអិលបាក់ដី។ ក្រៅពីនេះផ្ទះសម្បែងត្រូវបានជន់លិច ផ្លូវថ្នល់ត្រូវបានកាត់ផ្តាច់ ហើយចរាចរណ៍ទាំងផ្លូវគោក និងផ្លូវអាកាសកំពុងជួបការរាំងស្ទះ នៅតាមកន្លែងជាច្រើននៅក្នុងរដ្ឋ៕